Top Ad unit 728 × 90

រឿងរាជសី និង កូនជៀម (រឿងព្រេងបារាំង) !


រឿងរាជសី និង កូនជៀម (រឿងព្រេងបារាំង) !

រាជសីជាស្តេចសត្វក្នុងព្រៃ ថ្ងៃមួយស្តេចរាជសីបានចុះផឹកទឹកនៅដងស្ទឹងមួយនៅខាងលើក្រសែទឹកហូរ ខណៈនោះមានកូនជៀមតូចមួយចុះទៅផឹកទឹកនៅខាងក្រោមក្រសែទឹកស្ទឹងនោះដែរ ។ គ្រានោះស្តេចរាជសីបានក្រលេកឃើញកូនជៀម ហើយក៏នឹកឃ្លានចងស៊ី ។

ដើម្បីបានស៊ីកូនជៀមរាជសីក៏រកលេសដាក់កំហុសឲ្យដល់កូនជៀមហើយនិយាយទៅកាន់កូនជៀមនោះថា «យើសអាល្អិតនេះប្រហើនមិនគោរពចាស់ទុំមើលងាយអញហ៊ានផឹកទឹកធ្វើឲ្យល្អក់ទឹកដល់អញ់ផឹកផង» ។

កូនជៀមតបថា «លោកម្ចាស់ផឹកនៅខាងលើទឹកចំណែកខ្ញុំផឹកនៅឯខាងក្រោយក្រសែទឹកសោះម្តេចនិងល្អក់ដល់កន្លែងលោកម្ចាស់ទៅកើត» ។ «អាឯងកាលពីឆ្នាំមុនជេរអញ» (រាជសី) ។ កូនជៀម «លោកម្ចាស់ ខ្ញុំជេរលោកម្ចាស់ដូចម្តេចកើតបើខ្ញុំទើបកើតឆ្នាំនេះ» ។ រាជសី «អើ ! បើឯងមិនជេរអញក៏បងឯងជេរអញដែរ» ។

កូនជៀម «លោកម្ចាស់! ម៉ែខ្ញុំទើបតែបង្កើតបានខ្ញុំតែម្នាក់ឯងគត់ ខ្ញុំមានបងមកពីណា» ។ រាជសី «អើ ! បើមិនមានបងជេរអញក៏ម៉ែអ្ហែង ឪអ្ហែង ជីដូនអ្ហែង ជីតាអ្ហែងញាតិអ្ហែងជេរអញដែរ» ។ រាជសីពោលដូច្នេះហើយក៏លោតស្ទុះទៅសង្រ្គប់ខាំស៊ីកូនជៀមនោះបាត់ទៅ ៕
រឿងរាជសី និង កូនជៀម (រឿងព្រេងបារាំង) ! Reviewed by Star Clips on 5:18:00 AM Rating: 5
Power By: Now18 Plus

Contact Form

Name

Email *

Message *

Powered by Blogger.