បុរសអាវស ចិត្តខ្មៅ ភាគទី៥
ដើមស្រឡៅជាឈើម៉្យាងរាងវៀច កោងដែលពិបាកពត់ណាស់ ។ រហូតដល់មានពាក្យមួយប្រយោគបានចែងថា ៖ យកខ្មែរក្រហមចេញពីព្រៃត្រូវចំណាយពេលតែជាង៣៧ឆ្នាំ តែយកព្រៃឬយកចិត្តខ្មៅចេញពីបុរសអាវស អាចចំណាយពេលយូរជាងនេះ ។
បុរសអាវស មិនត្រឹមតែមានប្រពន្ធ២ដែលលោភលន់ទ្រព្យ និងទឹកដីទេ ប៉ុន្តែថែមទាំងជាមនុស្ស ឆេវឆាវ និងជាមនុស្សកំណាញ់ទៀតផង ។ ដោយសារតែភាពកំណាញ់របស់ខ្លួន បុរសអាវស បានប្រមូលទ្រព្យធនគ្មានសល់ដូចជាព្រៃ ភ្នំ កោះ ទន្លេ សមុទ្រ និងធនធានសង្គមដែលជាមរតកពីដូនតា ដើម្បីបម្រើឲ្យប្រពន្ធទាំងពីរនាក់ដោយគ្មានស្តាយស្រណោះនោះទេ បើទោះជាការលោភលន់នោះបំពានលើដីធ្លីស្រែចម្ការរបស់អ្នកស្រុកក៏មិនខ្វល់ដែរ។
សម្តីសជាតិ មារយាទសត្រកូល ឬកំណាញ់ច្រើន ចម្រើនអ្នកស្អប់

អំពៅជិតដៃដំរី
ជាចុងក្រោយ មនុស្សដែលនៅជុំវិញខ្លួនបានយល់ឃើញថា ខ្លួនមិនមានសុវត្ថិភាពពិតប្រាកដទៅអនាគត ក៏បញ្ជូនកូន បញ្ជូនចៅទៅរស់នៅប្រទេសដ៏ទៃជាបណ្តើរៗដោយបារម្ភខ្លាចមានវាសនាមិនខុសពីមេកងរបស់ខ្លួនទាំងពីរនាក់
ទូកទៅ កំពង់នៅ
ចំណែកមេកងរបស់ខ្លួនចំនួនពីរនាក់ដែលជាអ្នកយកបុរសអាវសមកចិញ្ចឹម ថែទាំ និងផ្តល់ការងារឲ្យនោះ ក៏ត្រូវបុរសធ្វើបាបយ៉ាងវេទនារហូតដល់ស្លាប់បាត់បង់ជីវិត និងពិការភាពរងចាំតែថ្ងៃស្លាប់។
ពាក្យខ្មែរបញ្ជាក់ថា មនុស្សអាក្រក់ កាលណាស្តាប់ដឹងគេនិយាយពីបុរសអាវសដែលប៉ះពាល់ដល់ខ្លួនចេះតែផ្អើលៗឬស៊ើបនៅពុំសុខទេ ឬ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ។
តទៅភាគទី៦
ដំណោះស្រាយបញ្ហាក្នុងសាច់រឿងនេះគឺនៅភាគបញ្ចប់។
Source : page Kem Ley
បុរសអាវស ចិត្តខ្មៅ ភាគទី៥
Reviewed by Star Clips
on
9:11:00 AM
Rating:
