មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ
តើមានកតាអ្វីដែលធ្វើអោយមនុស្សចំណាយពេលច្រើនជាមួយនិងសំភារៈនិយមទាំងនោះ? លោក ដេវិដ ចនសុន អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន o2 និយាយថា៖ ទូរស័ព្ទស្មាតហ្វូនកំពុងតែមានការរីកចំរើន ខ្លាំងឡើងៗជាមួយនឹង រាងតូច ស្រាលស្តើង និងងាយស្រួលដាក់ តាមខ្លួន រួមជាមួយគ្នានោះដែលក៏មានប្រព័ន្ធ Software ជាច្រើនបានរីកដុះដាល់ និងមានប្រជាប្រិយភាពខ្លាំងល្បីទូទាំងពិភពលោក។
កម្មវិធី Game ការឆែកអ៊ីនធឺណិត និងមើលវេបសាយផ្សេងៗ។ ក្នុងនោះយើងក៏មិនភ្លេចដែលនូវ វេបសាយបណ្តាយ សង្គមជាពិសេសគឺ ហ្វេសប៊ុក ដែលកំពុងតែពេញនិយមក្នុងគ្រប់ស្រទាប់វណ្ណៈ មនុស្សភាពច្រើនចំណាយពេលលេង ហ្វេសប៊ុកយូរៗ ជាមួយនិងការកំសាន្តដោយ លេងឆាត សរសេរខាំមឹន អានពត៌មាន ឬក៏ថតរូបបង្ហោះបង្ហាញពីភាព រសនិយមរបស់ពួកគេ។
ខ្លះទៀតក៏ចំណាយពេលច្រើននៅជាមួយនិងទូរស័ព្ទដោយការ ស្តាប់បទចម្រៀង មនុស្សខ្លះទៀត រាល់ពេលបាន ជួបគឺដាក់កាស គ្រប់ពេល សូម្បីតែពេលដែលពួក គេគេងក៏ដាក់ កាសស្តាប់ ចម្រៀងផងដែរ។ និងខ្លះទៀតចូលចិត្តនិយាយទូរស័ព្ទ យូរៗ ដោយខ្លះ ចំណាយពេល ២ ទៅ៣ ម៉ោងក្នុងការជជែក គ្នាតាមទូរ ស័ព្ទ។
ការសង្កេតថ្មីមួយទៀតគឺ គ្រប់ពេលដែលមានការជួបជុំគ្នា មិនថាការ ដើរកំសាន្ត ចូលក្លឹបផឹកស៊ី ជូបជុំគ្រួសារ អង្គុយជជែកគ្នាលេង ក៏ពួកគេកាន់ទូរសព្ទហើយខ្លះទៀត ចុចៗ ដោយខ្លះមិន ដឹងចុចអ្វីផង។
ទាំងនេះហើយទើបធ្វើអោយមនុស្សភាគច្រើនបានចំណាយពេលលេងទូរស័ទ្ទរហូតភ្លេចលេងជាមួយសង្សារ៕

មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ
Reviewed by Star Clips
on
5:21:00 AM
Rating:
