ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់
សុបិន្តអាក្រក់បានកន្លងផុតទៅ ដោយបន្សល់នូវបទពិសោធន៏ដ៏មានតម្លៃក្នុងជិវិត
“ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់” ពាក្យមួយឃ្លានេះខ្ញុំឧស្សាហ៍និយាយ និងឧស្សាហ៍ លើកឡើង ប្រាប់មិត្តភ័ត្រ អ្នករួមការងារ និងមនុស្សផ្សេងទៀតដែលខ្ញុំបានស្តាប់ការរាបរាប់ ពីទុក្ខលំបាករបស់ពួកគេ អោយខ្ញុំបានដឹង នូវពេលដែលពួកគេជួបប្រទះក្នុងរឿងបញ្ហាជីវិតដ៏លំបាកៗ ហើយវាក៏បានរំលឹក អោយខ្ញុំដឹងថា លក្ខ័ណជិវិត ខ្លួនឯងក៏ធ្លាប់មានបញ្ហាស្មុកស្មាញយ៉ាងដូច្នេះដែរ។ ដោយវាបានក្រើន រំលឹកអោយយើងដឹងថាទុក្ខលំបាក ដែលយើង បានឆ្លងកាត់វានិងកន្លងទៅ ដូចជាពពកខ្មៅងងឹត និងរសាត់បាត់ទៅ ជំនួសមកវិញនូវពន្លឺដ៏ភ្លឺស្វាង។
នេះឯងជាលក្ខ័ណនៃជិវិតរបស់មនុស្សម្នាក់ៗ ដែលបានកើតមកនៅលើផែនដីនេះ។ ក្នុងខណៈពេល ដែលអ្នកមាន ក្តីទុក្ខក្នុងចិត្ត អ្នកត្រូវគិតថាមាន មនុស្សច្រើនណាស់លើលោកនេះ ដែលកំពុងតែមានទុក្ខលំបាកដូចអ្នក ឬខ្លះខ្លាំងជាងអ្នក មួយរយដង មួយពាន់ដងឬច្រើនជាងនេះ ដូច្នេះអ្នកមិនឯការទេ។ តែអ្វីដែលសំខាន់នោះ តើអ្នកនិងត្រូវឆ្លងការលំបាក់នោះវិធីណា?
មានមនុស្សភាគច្រើនទំលាប់គិតគិតខ្លីៗ នូវពេលដែលជិវិតរបស់ពួកមានទុក្ខលំបាក់ចូលមក ហើយក៏គិតថា “ឱ..! ជិវិតខ្ញុំអីក៏លំបាកម្ល៉េះ ឯកោរណាស់ គ្រៀមគ្រំណាស់ ឈឺផ្សារណាស់ ទុក្ខនេះក្រៃលែងណាស់ ហេតុអ្វីលោកនេះឃោរឃៅចំពោះខ្ញុំម្ល៉េះ? ហើយក៏បណ្តោយអោយក្តីទុក្ខនោះគ្រប់គ្រង ប្រព័ន្ធ គំនិត ប្រាថ្ញាស្មារតី និងអោយក្តីទុក្ខនោះដឹកនាំ អ្នកចូលទៅកាន់រន្តៅនៃភាពក្តៅក្រហាយខ្លាំងឡើងៗ ហើយខ្លះទៀតក៏បញ្ចប់ក្តីទុក្ខត្រឹម បញ្ចប់ជិវិតខ្លួនឯង ជាដើម។ល។
- មានរឿងនិទានមួយដ៏ល្បីទូទាំងពិភពលោក ស្តីពីស្រ្តីម្នាក់ជាអ្នកអតីតអ្នកបម្រើរ ក្នុងផ្ទះអ្នកធំម្នាក់នៅប្រទេសជប៉ុន។ អតីតស្រ្តីអ្នកបម្រើរនោះឈ្នោះ មិណេកោះ អិវាឆាគិ មានជិវិត លំបាក យ៉ាង ក្រៃលែង ដោយនាងជាក្មេងកំព្រា ព្រមទាំងខ្វះការសិក្សាអប់រំផង។ អិវាឆាគិ ត្រូវបានឳពុកមាររបស់នាង លក់ទៅអ្នកមានម្នាក់ ឈ្មោះ កេអិឆា តាំងពីនាង នូវតូចជិវិតរបស់នាងពោលពេញទៅដោយគ្រោះកាច គ្រោះកម្មអាក្រក់ ដោយ នាងបាត់បង់ គ្រួសារដែលជាទីស្រឡាញ់ និងបងប្អូន ស្រីប្រុសរបស់នាង។ ដោយ គ្រោះកម្មនេះធ្វើទុក្ខមុកម្នេញ យាយីជិវិត្តនិង ផ្លូវចិត្តនាងខ្លាំងពេក មានថ្ងៃមួយ នោះនាង ក៏បានសម្រេចចិត្តដើរ តម្រង់ចូលទៅក្នុងព្រៃ ហើយ អង្គុយហាល ព្យុះព្រិលរង់ចាំសេចក្តីស្លាប់ យ៉ាងអាណោចអធ័មពេកក្រៃ ។
- ប៉ុន្តែជាសំណាងល្អមួយ មានបុរសជរាម្នាក់ជួយ សង្រ្គោះជិវិតរបស់នាងទាន់ពេលវេលា។ បុរសជរានោះបាន និយាយពាក្យមួយឃ្លាដើម្បីដាស់ សតិរបស់នាង អិវាឆាគិ អោយភ្ញាក់រឭកថា «អ្នកគិតតែពីប្រយោជន៍ខ្លួនឯង នឹងរមែងជាបុគ្គលម្នាក់ដែលឃើញ តែក្តីស្លាប់ប៉ុណ្ណោះ» បុរសជរានោះបានសុំអោយនាងត្រលប់ ចូលទៅ កាន់ទីក្រុងវិញ ហើយចាប់ផ្តើមធ្វើអំពើល្អ ដល់បុគ្គលដទៃ ដែលនៅជុំវិញខ្លួន មួយថ្ងៃបន្តិចៗ។ ហើធ្វើហើយ នាងនៅតែចង់ស្លាប់ទៀត ខ្ញុំនិងជួយនាង អោយបានស្លាប់ តាមសេចក្តីប្រាថ្នារបស់នាង។
- នាងក៏យល់ព្រមធ្វើតាមបុរសជរានោះណែនាំ។ នាងបានទិញសៀវភៅ អោយកុមារ កំព្រា ក្រីក្រ បន្ទាប់មកទៀត នាងក៏និទានរឿងអោយក្មេងៗស្តាប់ ពីម្នាក់ទៅពីនាក់ និងចាប់ផ្តើមតែងរឿងនិទានដោយខ្លួនឯង។ តាំងពីថ្ងៃនោះ មកនាងមាន អាម្មណ៍ ថា មិនមែនមានតែខ្លួននាងទេ ដែលមានសេចក្តីទុក្ខ នៅមានមនុស្ស ដទៃច្រើនគ្នា ទៀត ដែលជួបនូវក្តីទុក្ខលំបាកនេះ។ ចាប់ពីពេលដែលនាងមានអាម្មណ៍ បែបនេះ មកនាងគ្មានចិត្ត ត្រលប់ទៅរកព្រៃ នៃក្តីស្លាប់នោះទៀតឡើយ សូម្បីតែ យល់សុបិន្ត។
ដូច្នេះការព្យាយាមពុំពាររបស់អ្នកក្តីទុក្ខរបស់អ្នក គឺជាបទពិសោធន៍ដ៏មានតម្លៃ ក្នុងការកែប្រែជិវិត អ្នកអោយរួយផុត ពីទុក្ខលំបាក់នោះៗ។ ទោះក្តីទុក្ខនោះធំប៉ុន្នា អោយតែមានជិវិតអ្នកនិងត្រូវដោះ ស្រាយបានគ្រប់យ៉ាង ដោយបញ្ញា ពុំមែនដោយអារម្មណ៍ ដោយការគិតកាលវែង ពុំមែនដោយការគិតដោយកាលខ្លី ដោយភាពអំណត់ ពុំមែនដោយ ចិត្តក្តៅ។ ទាំងនោះគឺជាដំណោះ ស្រាយដែលទេវត្តា ប្រទានដល់មនុស្សក្នុង ការដោះស្រាយ បញ្ហាជិវិតប្រចាំថ្ងៃ។
កុំភ្លេចអានផងដែរ៖ ឪពុកអ្នកមានបញ្ចូនកូនអោយទៅនៅស្រុកស្រែ
ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់
Reviewed by Star Clips
on
6:11:00 AM
Rating:
