បង្កើនប្រាក់ចំណូលដោយមធ្យោបាយដែលមនុស្សភាគច្រើនមិនបានដឹង
1. Make a plan. ត្រូវបង្កើតគម្រោង
ដូចដែលជិវិតយើងធ្លាប់ជួបប្រទះ គន្លឹះក្នុងការស្វែងរកប្រាក់ គឺត្រូវតែមានគម្រោង និងបង្កើតអោយមាននូវរចនាសម្ព័ន្ធ ដើម្បីអនុវត្តទៅតាម គន្លងនៃកិច្ចការដែលបានគ្រោងទុក និងអាចជួយអោយអ្នកមានអារម្មណ៍ចូលចិត្តក្នុងកិច្ចការប្រចាំថ្ងៃ។ ហើយមួយសប្តាហ៍ម្តង អ្នកត្រូវ គិតដល់អ្វីដែលអ្នកចង់ធ្វើ ហើយសរសេរវាទុក នូវអ្វីដែលអ្នកនិងត្រូវការធ្វើ។ ដាក់ចេញនូវគ្រោងការជាជំហាន ៗដែលអ្នកត្រូវ ធ្វើអោយ បានសម្រាច់ដល់គោលដៅ ហើយដាក់បញ្ចូលវានិមួយៗក្នុងតារាងការបរិឆ្ឆេទការងាររបស់អ្នក។ នូវពេលកាលបរិឆ្ឆេទនោះដល់ អ្នកត្រូវតែ ធ្វើអោយប្រាកដច្បាស់ថាអ្វីៗគ្រប់យ៉ាងបានជោកជ័យ ឬក៏មិនទាន់បានបញ្ចប់ ឬក៏នៅក្នុងការ ប្រព្រឹត្តបន្ត។ 2. Prioritize your actions. សកម្មភាពជាអាទិភាព
“គិតហើយមិនធ្វើ គឺស្មើរនិងបរាជ័យ” សកម្មភាពគឺកតាចម្បងក្នុងការដើរទៅរកភាពជោកជ័យ។ វាជារឿងសាមញនៃជិវិតពិតក្នុងការធ្វើកិច្ចការងារ ២០% នៃការងារដែលអ្នកធ្វើ និង ៨០% នៃការទទួលខុសត្រូវ នៃជ័យជំនះដែលអ្នកទទួលបាន។ រូបមន្តនេះគេហៅថា ៨០/២០ ឬ ហៅថា(Parret’s Principle) (Pareto’s Law: 80-20 rule or 20-80 rule)។ យើងបានអោយតម្លៃនៃការចេះទទួលខុសត្រូវ ៨០% ដោយគ្រាន់តែ ប្រើ២០% សម្រាប់សកម្មភាពរាល់កិច្ចការងារនោះៗតែប៉ុណ្ណោះ។ 3. Try something new. សាកល្បងអ្វីដែលថ្មី
ខ្ញុំចូលចិត្តនូវគំនិតនេះខ្លាំងណាស់ “សាកល្បងអ្វីដែលថ្មី” វាគឺជាចាប់ផ្តើមនូវបទពិសោធន៍ថ្មីមួយផ្សេងទៀត។ ប្រសិនបើអ្នកនិងចាប់ផ្តើមនូវអ្វីថ្មី លទ្ធភាពនៃការប្រើប្រាស់ គំនិតប្រាថ្ញា ស្មារតី និងធនធាន ក៏និងបង្កើតឡើងដោយឯងៗ ហើយការវិនិយោគលើពេលវេលា និងថាមពលរបស់អ្នកក៏និងមានព្រមគ្នា ទៅនិងការចាប់ផ្តើមនោះផងដែរ។ 4. Say “no.” ការឆ្លើយថាទេ
ពេលវាលាគឺជាប្រពភដ៏មានតម្លៃបំផុតក្នុងការពង្លៀត លទ្ធភាពរបស់អ្នកក្នុងការទទួលយកនូវឱកាសថ្មី។ សិក្សាពីលទ្ធភាពក្នុងការបដិសេធទៅនិងអ្វីមួយដែលបានកើតឡើង នូវពេលដែលឱកាសថ្មីមួយនោះបានមកដល់។ សួរខ្លួនឯងថាត្រូវវិនិយោគឱកាសនោះដោយវិធីណា ក្នុងខណៈពេលដែលអ្នកមានអារម្មណ៍ថាជាពេលវេលាដ៏សមគួរមួយនោះ។ បើអ្នកឆ្លើយថា ”ទេ” ឱកាសនោះនិងកន្លងផុតទៅ។ 5. Surround yourself with success. ជុំវិញខ្លួនឯងគឺអ្នកជោកជ័យ
ចាប់ផ្តើមរៀនស្គាល់មនុស្សដែលបានជោកជ័យរួចមកហើយក្នុងការទទួលបាននូវសេរីភាពនៃលំហូរខាងផ្នែកហិរិញ្ញវត្ថុ (financial success person)។ ជាឧទាហរណ៍ នៅជាមួយអ្នកលក់ ចេះលក់ អ្នកជាមួយជាង អ្នកនិងចេះធ្វើជាង។ បើសិនជាអ្នកចំណាយពេលស្គាល់ ឬនៅជាមនុស្សនិង មនុស្សជោកជ័យ អ្នកក៏និងទោរទន់ទៅកាន់ភាពជោកជ័យដោយមិនដឹងខ្លួន និងក៏មានឱកាសច្រើនបន្ថែមក្នុងការទទួលបានជោកជ័យដោយខ្លួនឯងផងដែរ។ 6. Be a leader. ធ្វើខ្លួនជាអ្នកដឹកនាំ
គន្លឹះនៃជ័យជំនះដ៏អស្ចារ្យមួយក្នុងអាជិវកម្មនិងនៅក្នុងជិវិត គឺសមត្តភាពនៃប្រមូលឱកាសអោយបានមុនអ្នកដ៏ទៃ ហើយឃ្លាំងមើលនូវផ្លូវនៃឱកាសជោគជ័យផ្សេងៗទៀត។ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រង និងការចេះបែងចែកកិច្ចការងារទៅតាមតួនាទី និងទៅតាមសមត្តភាព គឺជាចំនុះសំខាន់អ្នកដឹកនាំ។ 7. Understand time versus replication. យល់ពីពេលវេលា និងចេះបត់បែនតាមកាលទេសៈ
ផ្នត់គំនិតមួយដែលយើងគ្រប់គ្នាចង់ចាំស្តីពីពេលវេលាគឺ “ពេលវេលាជាមាសប្រាក់”(time is valuable) ដោយហេតុផលដូច្នេះហើយទើបអ្នកមិនអាចខ្ចះខ្ចាយពេលជាដាច់ខាត់។ វាគឺជាប្រភពតែមួយដែលអ្នកមិនអាចធ្វើអ្វីផ្សេងដើម្បីផ្លាស់ប្តូរវាបាន។ មិនខ្វល់ថាអ្នកជានណា មិនខ្វល់ថាលុយប៉ុន្មានដែលអ្នកអាចរកមកបាន គឺអ្នកមានពេលត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ហេតុផលនេះហើយដែលអ្នកគួរតែផ្តោតទៅលើ ប្រភពនៃប្រាក់ចំណូលដែលអ្នកអាចរកមកបាននិងក៏អាច បង្វិលបានដោយងាយ។ ចូលធ្វើអ្វីមួយអោយបានម្តង ហើយធ្វើម្តងទៀត ហើយក៏ត្រូវធ្វើវាអោយបានម្តងទៀត (do something once and then replicate) អោយបានច្រើនដង តាមដែលអាចធ្វើបានដើម្បីស្រូបយកនូវប្រាក់ចំណូលក្នុងឱកាសណាមួយដែលកំពុងអាចស្រូបនូវប្រាក់ចំណូលនោះបាន។
បង្កើនប្រាក់ចំណូលដោយមធ្យោបាយដែលមនុស្សភាគច្រើនមិនបានដឹង
Reviewed by Star Clips
on
7:24:00 AM
Rating:
