Top Ad unit 728 × 90

អាស្ទាវ៩នាក់ រំលោភនារីរងគ្រោះម្នាក់ ត្រូវសម្ថកិច្ចឃាត់ខ្លួន

ករណីរំលោភ​បូកនៅខេត្តកំពុងឆ្នាំង ស្រុកកំពុងត្រឡាចជាករណីដ៏កម្រមួយ គឺយុវជន​ ៩នាក់​បានចាប់​រំលោភនារីម្នាក់ ហើយត្រូវបានសម្ថកិច្ចស្រាវជ្រាវ​ចាប់បានទាំងអស់ ។ ការរំលោភដ៏ព្រៃផ្សៃនេះ បាន​កើតឡើងកាលពីថ្ងៃទី ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៤​ វេលាម៉ោង ៨យប់ នៅចំណុច​ព្រៃមាត់បឹង ក្នុងភូមិ​ចាន់ក្រៀល ឃុំ​អូរឬស្សី ស្រុក​កំពុង់ ត្រឡាច។

នៅខណៈពេលនោះយុវជន៦នាក់ មានម៉ូតូ៣គ្រឿង​បានបបួល នារីរាងគ្រោះ​ ដែលជាកម្មការិនីរោងចក្រ ទៅហួបបង្អែមនៅផ្សារឧត្តុង្គ ហើយនារីរងគ្រោះក៏បានបបួលមិត្តភ័ត្រ​ស្រីៗ ពីរនាក់ផ្សេងទៅជាមួយផងដែល ការហូបបង្អែម​បាន អូសបន្លាយដល់​ម៉ោង ជិត៨យប់ ពេលនោះពួកក៏សុំអោយ​​មកផ្ទះវិញ ម៉ូតូមួយគ្រឿងបានឌុប មិត្តភ័ត្រស្រី​មកមុន ចំណែកនារីរងគ្រោះ ត្រូវបានម៉ូតូ១គ្រឿង ទៀតឌុបនាង តាមក្រោយរួមជាមួយម៉ូតូ របស់ពួកយុវជន៣គ្រឿងផ្សេងទៀត ដែលមានគ្នា សរុប៨នាក់ ។

ពេលនោះពួកគេបានឌុបនារីរងគ្រោះ ចូលទៅក្នុងព្រៃមាត់បឹង នាំគ្នាចាប់សម្រាតខោអាវនាង និងចាប់ ដៃចាប់ជើង នាងរំលោភម្តងម្នាក់ៗ បានសម្រេចទាំង៨នាក់។
ពេលមកដល់កន្លែង កើតហេតុពួកនាង បានឃើញនារីរងគ្រោះជាមិត្តភ័ក្រ ស្ថិតក្នុងភាពអាក្រាត ក្រោយពីពួកគេ ទាំង៨នាក់បានរំលោភនាងរួច ហើយបានសំពះអង្វរ ឲ្យយុវជនទាំងអស់នោះឌុ បពួកនាងទាំង៣នាក់ត្រឡប់មកផ្ទះវិញ ។

នៅពេលមកដល់ផ្ទះពួកនាងបានប្រាប់ឪពុកម្តាយ និងបាន ប្តឹងសមត្ថកិច្ចអំពីករណីចាប់ រំលោភដ៏សាហាវខាងលើនេះ ។ ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចកសាង សុំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្ត នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តបញ្ជូន ជនល្មើសទៅកាន់ តុលាការខេត្តផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា រូបនាងពិតជាត្រូវបាន យុវជនចំនួន៨នាក់ ចាប់រំលោភនាងយ៉ាងព្រៃផ្សៃម្តងម្នាក់ៗ បានសម្រេចពិតមែន នាងសំណូមពរដល់សមត្ថកិច្ច និងតុលាការ ផ្តន្ទាទោសជនល្មើសឲ្យបាន ម៉ឹងម៉ាត់តាមបញ្ញតិច្បាប់ ៕  


ប្រភព៖ dep-news
ករណីខាងលើនេះ គឺជាអំពើព្រៃផ្សៃ និងថោកទាបបំផុតដែលមិនគួរអោយកើតមាន នៅក្នុងសង្គមកម្ពុជា ក្នុងករណីនេះវាបង្ហាញពីការ ធ្លាក់ចុះនូវសីលធម៏សង្គម ភាពអនាធិបតេយ្យ បងតូចបងធំ នៅតាមភូមិសង្តាត់ និង​ជាពិសេសគឺជាភាព​កម្សោយក្នុងការអនុត្ត​ច្បាប់របស់​អាជ្ញាធរ។ យើងសូមថ្កោលទោសយ៉ាងដាច់ខាត ត្រូវចាប់ជន​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​ទៅតាមច្បាប់ជាធរមាន។
 
អាស្ទាវ៩នាក់ រំលោភនារីរងគ្រោះម្នាក់ ត្រូវសម្ថកិច្ចឃាត់ខ្លួន Reviewed by Star Clips on 9:12:00 AM Rating: 5
Power By: Now18 Plus

Contact Form

Name

Email *

Message *

Powered by Blogger.