យាយមិនឱ្យស្ទាប ប្តីក្មេងដេញចាក់
ឆ្មាឈ្មោលមានលក្ខណៈខុសពីសត្វដទៃ គឺបើមីញីមិនឱ្យពាក់ វាខាំសុសសាច់ ស្រែកង៉េវៗ ផ្អើលម្ចាស់មិនខាន ចំណែកបុរសអគតិល្មោភតណ្ហា ក៏មិនខុសពីសត្វឆ្មានោះដែរ បើដៃគូមិនឱ្យលូកលាន់ ច្បាស់ជាឈឺខ្លួនមិនខាន។ យ៉ាងណាមិញ យាយម្នាក់នេះ បានយកប្តីក្មេងជាង លុះគាត់មិនសូវស្រួលខ្លួន មិនឱ្យប្តីស្ទាប ស្រាប់តែប្តីមួម៉ៅទាញកាំបិតដេញចាក់ផ្អើលអ្នកជិតខាង....។
ស្ត្រីវ័យចំណាស់ឈ្មោះសុខ ធា អាយុ៥១ ឆ្នាំ រស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងពេលចូលទៅប្តឹងសមត្ថកិច្ច ពីរឿងប្តីក្មេងចាក់ បានរៀបរាប់ទាំងតូចចិត្តថា រូបគាត់កើតក្នុងត្រកូលកសិករមួយ ដោយមានស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំព្រាម្តាយតាំងពីអាយុ៣ឆ្នាំ នៅតែឪពុក។ ឆ្លងផុត របបប៉ុល ពត ឪពុកក៏បានទុកដាក់ឱ្យគាត់មានប្តីឈ្មោះ ណាប់ មី រស់នៅភូមិជាមួយគ្នា ដោយរួមសុខទុក្ខ ជាមួយគ្នាបង្កើតបានកូន៣នាក់ ក៏ជួបភាពរកាំរកូស ដោយសារតែប្តីខ្ជិលច្រអូសមិនប្រឹងប្រែងរកស៊ី។ ក្រោយមក ប្តីនោះ ក៏សុំលាចេញទៅបួសជាសង្ឃ រហូតមកទល់ពេលនេះ ចំណែកកូនៗក៏មានគូស្រករ រៀងខ្លួន និងមានចៅសន្ធឹកទៅហើយ។ គាត់ក្លាយ ជាស្រីមេម៉ាយបាន៣ឆ្នាំ ក៏បានជួបបុរសម្នាក់ឈ្មោះ ប្រាក់ សាវុធ សព្វថ្ងៃអាយុជាង៤០ឆ្នាំ ធ្វើទាហានពី មុន ប៉ុន្តែ គេបានលាឈប់មកធ្វើជាកម្មករសំណង់ នៅផ្សារសិរីសោភ័ណ។ បុរសនេះ ធ្លាប់មានប្រពន្ធ កូន លែងលះគ្នា ដើររសាត់អណ្តែត លុះឃើញគាត់ មេម៉ាយសាច់នៅខ្ចី ក៏ទាក់ទងសុំស្នេហ៍ ទោះជាគាត់ បដិសេធយ៉ាងណា ក៏គេនៅតែតាមស្អិត។ ថ្ងៃមួយ ពេលគាត់នៅម្នាក់ឯង ស្រាប់តែបុរសនេះឡើងចាប់រំលោភដល់លើផ្ទះ រហូតបានសម្រេច ធ្វើឱ្យគាត់ទាល់ គំនិតក៏ព្រមយកគេជាប្តីទៅ។
ស្ត្រីចំណាស់ សុខ ធា បន្តទៀតថា គាត់យក ប្តីទី២នេះ ដោយគ្មានសែនព្រេន ឬរៀបការអ្វីទេ បណ្តាលឱ្យឪពុកគាត់ខឹងសម្បាកាត់កាល់ចោលទៅ ព្រោះតែគាត់ហ៊ានយកប្រុសចាប់រំលោភធ្វើប្តី មិនព្រមប្តឹងផ្តល់ឱ្យឃើញសខ្មៅ។ ដោយសារឪពុកមិនទទួលស្គាល់ គាត់ក៏បបួលប្តីក្មេងនេះមករស់នៅឃុំ ឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប្រកបរបរស៊ីឈ្នួលគេ និងធ្លាប់ចេញទៅស៊ីឈ្នួលដល់ប្រទេសថៃ ទៀតផង។ គាត់បង្កើតបានកូនប្រុស១ជាមួយប្តីទី២នេះ ដោយគ្មានសេសសល់ទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ហើយ រវាងប្តីនេះ និងកូនៗសម្បុកមុនរបស់គាត់ ក៏មិនសូវត្រូវធាតុគ្នាដែរ។ បន្ទាប់ពីបានកូន១មក ប្តីនេះបែកគំនិតចេះខិលខូចមានស្រីញីក្រៅផ្ទះ ប៉ុន្តែ ក៏មិនដែលភ្លេច រូបគាត់ជាប្រពន្ធនោះឡើយ ដោយសារតណ្ហាគេ ក្រាស់ឃ្មឹក ទោះជាមានស្រីខាងក្រៅប៉ុន្មាននាក់ ក៏មិនស្កប់ដែរ។
អ្នកស្រីសុខ ធា បន្តថា ពី១ថ្ងៃទៅ១ថ្ងៃ រូបគាត់ កាន់តែចាស់ទៅៗ ឯកម្លាំងតណ្ហាក៏ថយចុះទៅតាម វ័យ ផ្ទុយទៅវិញ ប្តីក្មេងកាន់តែខ្លាំងទៅៗ។ គាត់មិន លាក់លៀមអ្វីទេ កាលនៅពេញកម្លាំង ទោះជាប្តីប្រើ ឱ្យផ្គាប់កាមគុណអ្វី ក៏គាត់ចេះតែបម្រើគេបាន និង ទោះជា១យប់ គេសុំ២ដង ក៏គាត់មិនថាអ្វីដែរ។ លុះ ចូលដល់វ័យ៥០ឆ្នាំ សុខភាពគាត់ទ្រុឌទ្រោមជាលំដាប់ ឧស្សាហ៍ឈឺឆ្អឹងឆ្អែង សរសៃសសូង មិនអាច បម្រើប្តីដូចមុនបានឡើយ។ ប៉ុន្តែ ប្តីនេះជាមនុស្ស អាត្មានិយម ឱ្យតែចូលដល់ផ្ទះកាលណា និងត្រូវស្រា ស្រឿងៗផងនោះ តែងតែបង្ខំគាត់អត់អាសូរ។ លុះ ចូលមកដល់ថ្ងៃទី១ សីហា ឆ្នាំ២០១៣ វេលាម៉ោង ១១យប់ ដោយសារគាត់ចេះតែប្រកែកច្រានទ្រូង ចេញនោះ ធ្វើឱ្យប្តីមួម៉ៅទាញកាំបិតខ្វែវមកសំលៀង ទាំងយប់ ដើម្បីគំរាមគាត់។ លុះគេទាញទ្វារបម្រុង ខ្ទាស់គន្លឹះធ្វើបាបគាត់តាមកម្លាំងតណ្ហា គាត់ភ័យ ណាស់ក៏ស្ទុះរត់ទៅក្រៅ ស្រាប់តែប្តីឆក់បានកូន កាំបិតចិតផ្លែឈើ ដេញតាមពីក្រោយ។ លុះទៅដល់ផ្លូវលំ គេទាញសក់គាត់បោកផ្តួល រួចចាក់តម្រង់ បោះដៃផុត និងភ្លៅទាំងសងខាង ប៉ុន្តែ សំណាងល្អ បាក់ដងកាំបិត មុតបញ្ឆិត មិនត្រូវធ្ងន់ទេ។ បន្ទាប់មក ប្តីអគតិបានអូសគាត់ទៅផ្ទះវិញ រួចទាញកាំបិត ដែល សំលៀងរួចនោះបម្រុងអារកគាត់ ប៉ុន្តែ គាត់ស្ទុះរត់ រួចទៀត ដោយស្រែកហៅអ្នកជិតខាងឱ្យជួយ។ ពេលនោះក៏បានចៅស្រីម្នាក់អាយុ១១ឆ្នាំ បានឃើញ ក៏ជួយស្រែកហៅអ្នកភូមិ និងទូរស័ព្ទហៅប៉ូលិស ជួយ ជីវិតគាត់ទាន់ពេលវេលា។ ប្តីកំហូចនោះ ក៏ដាក់មេប្រូចចូលព្រៃបាត់ទៅ លុះព្រឹកឡើង គាត់ក៏ចូលខ្លួនទៅបំភ្លឺចំពោះមុខសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ តុលាការសុំលែងលះប្តីល្មោភកាមនេះ និងសូមផ្តល់ យុត្តិធម៌ដល់គាត់ផង។
ដោយឡែក អ្នកជិតខាងមួយចំនួន បានឱ្យដឹង ស្របគ្នាថា ស្ត្រីឈ្មោះ សុខ ធា ពិតជារងកម្មមែន ព្រោះប៉ះប្តីក្មេងល្មោភតណ្ហា តែងចាប់បង្ខំប្រពន្ធ រួមភេទដូចសត្វធាតុ។ កូនៗរបស់គាត់ មិនសូវត្រូវ ធាតុគ្នាជាមួយឪពុកចុងនោះទេ ប៉ុន្តែ យាយចិត្តមិន ដាច់ ព្រោះមានកូន១ជាមួយប្តីនេះ ក៏ចេះតែទ្រាំឱប ក្រសោបទៅ។ កន្លងមក ពួកគាត់តែងតែឮជម្លោះ ចេញពីផ្ទះនេះនៅវេលាយប់ លុះសាកសួរទៅ ទើប ដឹងថា មកពីប្តីបង្ខំប្រពន្ធរួមភេទ១យប់៣ដង លុះប្រពន្ធស្ទុះមិនរួច ក៏ផ្ទុះជាជម្លោះ។ ពួកគាត់មិនហ៊ានលូកដៃទេ ព្រោះជារឿងលើគ្រែ ដូច្នេះបើភាគីប្រពន្ធ ប្តឹងលែងលះក៏ល្អដែរ ដើម្បីកុំឱ្យជាប់កម្មពៀរនឹងគ្នាតទៅទៀត។
គួរបញ្ជាក់ថា បើប្តីចាស់ប្រពន្ធក្មេង មិនសូវ មានបញ្ហារឿងលើគ្រែទេ ព្រោះបុរសត្រឹមអាយុ ៥០-៦០នៅខ្លាំងគ្រាន់បើ ប៉ុន្តែ បើប្រពន្ធចាស់អាយុ ពី៥០ឆ្នាំឡើងទៅបានប្តីក្មេង ពិតជាយ៉ាប់ហើយ ព្រោះ ជាវ័យអស់រដូវ កម្លាំងតណ្ហា ក៏ថយចុះ មិនអាចបម្រើប្តីបានឡើយ ៕
យាយមិនឱ្យស្ទាប ប្តីក្មេងដេញចាក់
Reviewed by Star Clips
on
9:03:00 PM
Rating:
