ខូចចិត្តក្មេងបោកប្រាស់ ប្រកាសរកប្តីចាស់
នាងហឿន ស្រិលីន, លោកយាយយឹម រិន, លោកយាយផ្លែត ហៃ និងនាងរឿន សាវី (រូបតូចខាងស្តាំ)
ដោយសារតែរូបនាងជាក្មេងដំឡោក ឆាប់ធំលឿនជាងអាយុ ទើបនាងមានវ័យ ១៣ឆ្នាំ ក៏ពេញក្រមុំ រួចអស់ព្រហ្មចារីជាមួយកំលោះបោកប្រាស់ម្នាក់ ពេលទៅ រកស៊ីនៅប្រទេសថៃ។ នាងឈឺចិត្តណាស់ ព្រោះ ២ឆ្នាំ កន្លងមកនេះ នាងត្រូវសង្សារក្មេងធ្វើបាបចិត្តឱ្យគ្រាំគ្រា ក៏ប្រកាសរកប្តីចាស់ ទោះជាអាយុ៨០ឆ្នាំ ក៏ដោយចុះ ឱ្យតែចេះថ្នម...។
នាងហឿន ស្រីលីន អាយុ១៥ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ទាំងក្តីឈឺចាប់ថា រូបនាងជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះសយ ហឿន អាយុ៥៦ឆ្នាំ ម្តាយស្លាប់ ជាគ្រួសារក្រីក្របំផុត ព្រោះគ្មានស្រែចម្ការនឹងគេ។ តាំងពី ម្តាយស្លាប់ទៅ ឪពុកនាងក៏មានប្រពន្ធទៀត បានកូនក្រោយកើតបន្តគ្នា ធ្វើឱ្យជីវភាពដែល ក្រីក្រស្រាប់ កាន់តែយ៉ាប់ទៅៗ ទើបនាងគ្មានបានរៀន សូត្រនឹងគេទេ។ នាងចូលវ័យក្រមុំ តាំងពីអាយុ១៣ ឆ្នាំម៉្លេះ ព្រោះជាក្មេងដំឡោក ធំលឿនជាងអាយុ ត្រូវ បានជីដូនចិញ្ចឹមថែរក្សាតាំងពីតូច។ នាងក៏ចេញទៅ ស៊ីឈ្នួលរត់តុបាយឱ្យគេនៅបាត់ដំបង បន្ទាប់មក ក៏ទៅស៊ីឈ្នួលលីបង្គោលក្រាក់ និងដើមប្រេងខ្យល់ ដែលកាត់ជាកង់ៗ ចេញពីព្រៃដាក់ឡាន គ្រាន់បានកម្រៃ ជួយជីដូន។ ក្រោយមកទៀត នាងក៏ចេញទៅធ្វើការ នៅរោងចក្រកាត់ដេរឯភ្នំពេញ ក៏មានកំលោះៗ ជាកម្មករដូចគ្នា ទាក់ទងសុំស្នេហ៍ជាហូរហែ តែនាងមិនចាញ់បោកគេ ក៏ចេះតែរក្សាបានព្រហ្មចារី រហូតមក។
នាងស្រីលីន បន្តទៀតថា លុះអាយុបាន១៤ឆ្នាំ នាងក៏លួចឆ្លងដែនចូលប្រទេសថៃ ជាមួយអ្នកភូមិ ឯទៀត ដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅស្រុកគេ។ នាងទៅធ្វើការបានតែ៤ខែ ក៏មានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ឈ្មោះយ៉ាត់ អាយុ បងនាង ៧ឆ្នាំ ស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ គេលួងលោមផង អួតអាងផងថា គ្រួសារគេមិនក្រដូច នាងទេ ដោយមានស្រែចម្ការ ផ្ទះធំទ្រនំខ្ពស់ រហូតធ្វើ ឱ្យនាងលង់ជឿសម្តីគេទន់ឆ្អឹង ហ៊ានប្រគល់ខ្លួនប្រាណ ឱ្យគេដោយមិនស្តាយស្រណោះ។ បន្ទាប់ពីយកព្រហ្មចារីនាងបានមក សង្សារក៏លួងលោមនាងថា កុំកើតទុក្ខអី គេហ៊ានធ្វើហ៊ានទទួលខុសត្រូវ នឹងនាំនាង ទៅរៀបការនៅស្រុកគេ បំពេញភ្នែកញាតិ ដោយលក់ គោតែ១ក្បាល ក៏អាចរៀបការបានទៅហើយ មិនខ្វល់ទេ។ ហេតុតែនាងមិនសូវចេះពិចារណា ក៏ចេះតែប្រគល់ ខ្លួនឱ្យគេ រហូតដល់គេឆ្អែតឆ្អន់នឿយណាយ ក៏គេចវេះ ទៅទាក់ទងនឹងស្រីផ្សេងទៀត ដែលទៅធ្វើការនៅ ប្រទេសថៃ ដែរ។ នាងស្រីលីន បន្តទៀតថា លុះមកដល់ខែមិថុនា ឆ្នាំ២០១៣នេះ ដោយសារនាងបង្ខំគេឱ្យរៀបការឆាប់ៗ ដើម្បីកុំឱ្យពិបាកពន្យារកំណើតពេក គេក៏នាំនាងចូលមកស្រុកខ្មែរវិញ ប៉ុន្តែពេលមកដល់ចំណតរថយន្តបាត់ដំបង គេក៏ប្រាប់នាងឱ្យចូលផ្ទះ ជម្រាបជីដូន និងឪពុកសិនទៅ តែនាងមិនព្រមចូលផ្ទះម្នាក់ឯង ក៏ឱ្យគេទៅជាមួយ។ សង្សារនោះ ដោយចង់ដោះដៃ ក៏រករឿងឈ្លោះជាមួយនាង រួចបណ្តេញ នាងឱ្យចេញឆ្ងាយពីគេ កុំដើរតត្រុកតាមគេទៀត។ បន្ទាប់មក គេឡើងជិះឡានតែម្នាក់ឯង ទៅបាត់ស្រមោល ដោយយកលុយទៅទាំងអស់ មិនទុកឱ្យនាង ធ្វើសោហ៊ុយទេ។ រឿងនេះ ក៏ជ្រាបដល់ជីដូន ឪពុក និងម្តាយចុងរបស់នាង ធ្វើឱ្យពួកគាត់ខឹងសម្បា ចង់អារកនាងចោល ដោយស្តីបន្ទោសធ្ងន់ៗថា ទើបតែពេញក្រមុំមិនទាន់ ក៏មានប្រុសឈ្មោល ភ្លើតភ្លើន ភ្លីភ្លើដូចមមាចឃើញភ្លើង។ ពួកគាត់ចង់បណ្តេញនាងឱ្យចេញពីស្រុកថែមទៀត ធ្វើឱ្យនាងតូចចិត្តចង់តែសម្លាប់ខ្លួន ពុំគួរជ្រុលសាងកំហុសយ៉ាងនេះ។ ឥឡូវ នាងសូមប្រកាសថា ចាប់ពីថ្ងៃនេះទៅ បើមានតាណា ពោះម៉ាយអត់ប្រពន្ធ ទោះជាអាយុ៨០ឆ្នាំ ក៏ដោយចុះ ឱ្យតែអាចផ្តល់សេចក្តីសុខឱ្យនាងបាន នាងសុខចិត្ត យកធ្វើប្តីភ្លាម ដើម្បីព្យាបាលរបួសបេះដូង ដោយសារតែការចាញ់បោកប្រុសក្មេងនោះ។
រីឯលោកយ៉ាត់ អាយុ២២ឆ្នាំ ដែលជាសង្សារ យុវតី អាយុ១៥ឆ្នាំនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយ។ ចំណែកលោកយាយយឹម រិន អាយុ៦៧ឆ្នាំ ជាជីដូននាងស្រីលីន បានឱ្យដឹងថា គាត់បានយកចៅ ស្រីនេះមកចិញ្ចឹមតាំងពីតូច មិនបានឱ្យរៀនសូត្រ អ្វីទេ។ ស្រីលីន ពេញក្រមុំតាំងពីអាយុ១៣ឆ្នាំ ក៏ រសាត់អណ្តែតចេញពីស្រុក ទៅទើរនៅប្រទេសថៃ ស្រាប់តែលង់ខ្លួនចាញ់បោកប្រុស ត្រូវគេដោះដៃចោល ធ្វើឱ្យគាត់និងបងប្អូនញាតិមិត្ត ខឹងសម្បា ខ្លាំងណាស់ ក៏ស្តីបន្ទោសខ្លះទៅ តែក៏ចិត្តមិនដាច់ ដល់ថ្នាក់បណ្តេញចៅនោះដែរ។ គាត់យល់ថា ប្រុសក្មេងមិនស្គាល់ប្រវត្តិច្បាស់ ពិតជាបោកប្រាស់មែន ប៉ុន្តែ បើបុរសមានវ័យចាស់អាចទុកចិត្តជាង ដូច្នេះ បើចៅស្រីប្រកាសចង់រកប្តីចាស់ គាត់មិនជំទាស់ទេ។
នាងរឿន សាវី អាយុ៣៦ឆ្នាំ និងលោកយាយ ផ្លែត ហៃ អាយុ៦៥ឆ្នាំ ជាបងថ្លៃ និងជាអ៊ំស្រីរបស់ នាងស្រីលីន បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិត អាសូរនាងណាស់ ព្រោះរូបរាងស្អាតបាតគួរសម ដែរ បែរជាចាញ់បោកប្រុស។ ឥឡូវ ស្រីលីន ខូចចិត្តប្រកាសរកប្តីចាស់ ពុំដឹងជាបានសម្រេច ឬយ៉ាងណា ឡើយ ប៉ុន្តែបើសិនជាបានសម្រេចមែននោះ ពួកគាត់ សូមជួយត្រេកអរ ព្រោះថា ប្តីតា ម៉េចក៏គ្រាន់បើជាង ប្តីក្មេងដែរ កុំតែតានោះនៅមានប្រពន្ធ។
គួរបញ្ជាក់ថា ស្រីៗ ឆាប់ធំពេញក្រមុំ ឬដំឡោក ភាគច្រើនត្រឹមអាយុ១៥ ឬ១៦ឆ្នាំ ក៏មានប្តី ឬសង្សារ ហើយ។ ជោគវាសនានាងឆាប់ងើប ឬឆាប់លិច អាស្រ័យលើគូជីវិតផ្តល់ឱ្យ តែបើប៉ះប្រុសបោកប្រាស់ ដូចនាងស្រីលីន ដែលអស់ព្រហ្មចារីតាំងពីអាយុ ១៤ឆ្នាំនេះ ពិតជាសាច់កម្មតែម្តង ដែលចាត់ទុកជា មេរៀនជីវិត សម្រាប់ស្រីក្រមុំទាំងឡាយ ដែលឆាប់ធំ គួរគិតពិចារណា ៕
ខូចចិត្តក្មេងបោកប្រាស់ ប្រកាសរកប្តីចាស់
 Reviewed by Star Clips
        on 
        
8:32:00 PM
 
        Rating:
 
        Reviewed by Star Clips
        on 
        
8:32:00 PM
 
        Rating: 
       Reviewed by Star Clips
        on 
        
8:32:00 PM
 
        Rating:
 
        Reviewed by Star Clips
        on 
        
8:32:00 PM
 
        Rating: 
 

 
 
 
 
