មុនពេលរួមភេទ ហាមធ្វើរឿង ៧យ៉ាងនេះ!

៧. ចៀសវាងការទទួលទានថ្នាំ មុនពេលបង្កាត់ភ្លើងស្នេហ៍
ដើម្បីបំបាត់បញ្ហាតឹងច្រមុះ, ផលិតផលទាំងនេះធ្វើឲ្យស្ងួតភ្នាសស្លេស។ សំណាងមិនល្អ វាក៏អាចប៉ះពាល់ដល់តំបន់សម្រើបផ្សេងទៀតនៅលើរាងកាយ។ ហើយមិនថាអ្នកមានចំណង់ខ្លាំងប៉ុណ្ណាទេ តែអាអូនតូចអាចនឹងគ្មានចំណង់។ ទឹករំអិលគ្រប់គ្រាន់អាចជួយបាន តែបែរជាមិនអាចទៅវិញ។
៦. ទទួលទានជាតិស្រវឹងតិចតួច
អាចបញ្ជូនអារម្មណ៍សម្រើបទៅឲ្យខួរក្បាល ជម្រុញឲ្យមានចំណង់តណ្ហាផ្លូវភេទ។ ប៉ុន្តែជាតិស្រវឹងច្រើនតែធ្វើឲ្យតានតឹង ហើយច្រើនតែបំផ្លាញអារម្មណ៍ ឬគ្រាន់តែធ្វើឲ្យអ្នកងងុយគេងខ្លាំង មុនពេលធ្វើសកម្មភាពបង្កាត់ភ្លើងស្នេហ៍ចាប់ផ្តើម។ ការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Missouri-St. Louis បានបង្ហាញថា ទាំងបុរស និងស្ត្រីដែលទទួលទានជាតិស្រវឹងតិចតួច មុនពេលរួមភេទ អាចពិបាកនឹងមានក្តីសុខជាមួយគ្នា ដូច្នេះអាចសម្រេចទឹកកាមដោយខ្លួនឯង។
៥. ដុសធ្មេញមុនពេលបង្កាត់ភ្លើងស្នេហ៍
កុំប្រើច្រាសដុសធ្មេញអេឡិចត្រូនិច ឬទឹកខ្ពុលមាត់។ ការស្រាវជ្រាវបានបង្ហាញថា ច្រាសដុសធ្មេញអេឡិចត្រូនិចនឹងបង្កើតកំទេចតូចៗនៅអញ្ចាញធ្មេញ។ ជាតិអាល់កុលក្នុងទឹកខ្ពុលមាត់អាចបណ្តាលឲ្យរលាក និងស្ងួតភ្នាសស្តើងក្នុងមាត់។ បញ្ហាទាំងនេះ ធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគតាមរយៈការរួមភេទ។
៤. ស្ត្រីដែលចូលចិត្តកោររោមប្រដាប់ភេទ
គួរតែព្យាយាមធ្វើវាឲ្យរួចយ៉ាងហោចណាស់ ១យប់មុនពេលរួមភេទ។ ការកោររោមអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងធ្វើឲ្យរន្ធរោមងាយនឹងប្រតិកម្ម។
វាអាចធ្វើឲ្យចេញកន្ទួលក្រហមតូចៗ និងរបកស្បែកល្អិតៗ, បញ្ហាទាំងអស់នេះបណ្តាលឲ្យអ្នកងាយនឹងឆ្លងមេរោគដូចជា ជំងឺស្វាយ និងប្រមេះ។ ប្រសិនបើអ្នកកោររោមប្រដាប់ភេទ ស្បែករបស់អ្នកត្រូវការពេលវេលាដើម្បីព្យាបាល។ យល់ល្អត្រូវប្រើឡាមដែលមានផ្លែច្រើន ដូច្នេះវាជួយកាត់បន្ថយការខូចស្បែក។ ដើម្បីការពារពីការរលាក គួរប្រើក្រែមhydrocortisone លាបលើស្រទាប់ស្បែក។ ដើម្បីឲ្យកាន់តែមានសុវត្ថិភាពថែមទៀត លាបវាម្តងទៀតក្នុងរយៈពេល ១២ម៉ោងក្នុងករណីមានបញ្ហារលាកកើតឡើង។
៣. ប្រើអាហារក្នុងពេលរួមភេទ
វាអាចបង្កើនគ្រោះថ្នាក់នៃការឆ្លងមេរោគផ្សិត នៅពេលអ្នកលាបស្ករលើតំបន់សម្រើបរបស់អ្នក។ នៅពេលអ្នកប្រើផលិតផលដូចជា សូកូឡា និងក្រែមធ្វើជាទឹករំអិល អ្នកអាចងាយនឹងឆ្លងមេរោគផ្សិត។ ដូច្នេះ គួរលាងសម្អាតតំបន់ឯកជនមុនពេលអ្នកចាប់ផ្តើមរួមភេទ។
២. អាហារមួយចំនួនដូចជា សូកូឡា, អយស្ទ័រ និងស្ត្របឺរី
អាចជួយបង្កើនអារម្មណ៍។ ប៉ុន្តែអាហារហិលអាចប៉ះពាល់ដល់ក្លិន និងរសជាតិរបស់ទ្វារមាស។ អាហារនេះ អាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ, ហើមពោះ។ ត្រូវលាងសម្អាតដៃ និងមាត់ ក្រោយពេលទទួលទានអាហារហិលរួច ព្រោះកាកសំណល់អាចប៉ះពាល់ដល់ប្រដាប់ភេទ។
១. ការទទួលទានអាហារច្រើន
តើអ្នកទទួលទានអាហារពេលល្ងាច ៥មុខ មុនពេលរួមភេទមែនទេ? អាហារអាចធ្វើឲ្យអ្នកចុះអន់ខ្សោយ ជាពិសេសជាតិកាបូន, ជាតិខ្លាញ់ និងជាតិស្ករ។ វាជាហេតុធ្វើឲ្យអ្នកបាត់បង់ថាមពល។ ប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហ៍ អ្នកគួរទទួលទានអាហារតិចតួចទើបជាការប្រសើរ។
ភាពស្និទ្ធស្នាលខាងរាងកាយជារឿងមួយសំខាន់ចំពោះស្នេហា ប៉ុន្តែការប្រព្រឹត្តរឿងលើគ្រែបានល្អជារឿងមួយសំខាន់ចំពោះរាងកាយ និងអារម្មណ៍របស់អ្នក។ គ្មានវិធីណាមួយល្អប្រសើរបំផុតជាងវិធីទាំងនេះទេ ក្នុងការបំបាត់ភាពតានតឹងបានឡើយ។ ការបង្កាត់ភ្លើងស្នេហ៍ក៏ជួយផលិតអរម៉ូនអឺសស្ត្រូសែន, សម្រួលដល់វដ្តរដូវ និងពន្យាពេលអាការៈរាំងរដូវ។ វាជួយឲ្យរាងកាយក្មេងជាងវ័យ, ជួយពង្រឹងដល់ការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អថែមទៀតផង៕
ប្រែសម្រួលដោយ៖ Brugn
មុនពេលរួមភេទ ហាមធ្វើរឿង ៧យ៉ាងនេះ!
Reviewed by Star Clips
on
12:59:00 AM
Rating:
