Top Ad unit 728 × 90

ដើម្បី ជ្រលងដងស្ទឹកអារ៉ែង

ពេលនេះសូមផ្ញើកំណាព្យ ឬក៏បទចម្រៀងដែលមានតែអក្សរ ជូនដល់មិត្តទាំងអស់គ្នាមលើលេង។បទនេះមានចំណងជើងថា ដើម្បីអារ៉ែង សូមទស្សនាដូចតទៅ៖

១.ខែបុណ្យកឋិននៅភ្លៀងជោគជាំ យើងនាំគ្នារាំលះទុក្ខគ្រប់យ៉ាង ផ្លូវមកអារ៉ែងមានព្រៃសងខាង រូបបងសំណាងជួបម៉ុមធ្វើបុណ្យ។

២.អារ៉ែងព្រឹក្សព្រៃដែនដីដូនតា យើងជាតិខេមរាសប្បាយពេកពន់ យើងធ្វើប្រយោជន៍លះក្តីលោភលន់ ចោលបាបសាងគុណថ្វាយជាតិសាសនា។

R.កុំធ្វើជាមនុស្សមានឈ្មោះអប្រីយ៍ ដល់ជីវិតក្ស័យគេជេរវង្សា ព្រោះតែជាមនុស្សវង្វេងពាលា ចិត្តជាយក្សាបំផ្លាញអារ៉ែង។

៣.ខ្ញុំសូមសច្ចានៅការពារអ្នក យុវជនស្មោះស្ម័គ្រគ្មានចិត្តខ្លាចក្រែង ទោះបីឧបសគ្គកាត់ភ្លើងឆ្លងផ្សែង ដើម្បីអារ៉ែងសុខចិត្តក្ស័យអើយ!!! ដើម្បីអារ៉ែងខ្ញុំស៊ូក្ស័យអើយ។

បើមានមិត្តណាចេះច្រៀងអាចយកលំនាំបទ(ដួងជីវិតខ្ញុំសម្រាប់តែអ្នក(ស៊ិន ស៊ីសាមុត)បាន។ យកតាមចិត្តគ្មានកម្មសិទ្ធិបញ្ញាទេ អរគុណ។
នាំមកដោយ៖ Phorn Bunnan
ដើម្បី ជ្រលងដងស្ទឹកអារ៉ែង Reviewed by Star Clips on 9:10:00 AM Rating: 5
Power By: Now18 Plus

Contact Form

Name

Email *

Message *

Powered by Blogger.