បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោក និងសើចជាមួយអ្នក
មិនមែនមនុស្សគ្រប់រូបសុទ្ធតែអត្មានិយមទេ តែជាធម្មជាតិរបស់មនុស្សទេ ដែលមិនសូវចូលចិត្តចំពោះសេចក្តីទុក្ខសោកទាំងនេះ តែក្តីទុក្ខទាំងនោះចេះតែតាមលងបន្លាចមនុស្សគ្រប់ពេលវេលា ដូចជាស្រមោលអន្ទោលតាមប្រាណ។ ដូច្នេះក្តីទុក្ខនេះបានធ្វើអោយអ្នកយំហើយស្ថិតនៅក្នុងពិភពមួយដ៏សែនឯកា ហើយក្តីទុក្ខនេះគឺជាសត្រូវនៃជនដ៏ទៃៗផងដែរ។ ចូរកុំបន្តោយអោយក្តីទុក្ខនោះដេកត្រាំក្នុងចិត្តរបស់អ្នក អ្នកត្រូវតែរិះគិតរកវិធីដើម្បីបំបាត់ក្តីនោះវិញ ប្រសើរជាង ការបន្តោយដោយមិនធ្វើអ្វីមួយ។ ព្រោះអ្នកដឹងហើយថា អ្នកសើចពិភពលោកនិងរីករាយជាមួយអ្នក។ មនុស្សនៅជុំវិញខ្លួនអ្នកក៏និងរីករាយ សើចសប្បាយតាមអារម្មណ៏នៃក្តីសុខទាំងនោះផងដែរ។ ការសប្បាយមនុស្សគ្រប់ណា ក៏គេពេញចិត្ត បើអ្នកសប្បាយទឹកមុខអ្នកញញឹម មនុស្សនៅក្បែរខ្លួនអ្នកក៏និងរំភើពចិត្ត រីករាយចិត្ត ផ្ទុយពីការទុក្ខសោករបស់អ្នក។បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោកនិងសើចជាមួយអ្នក
រក្សាស្នាមញញឹមអ្នកដើម្បីពិភពលោកស្រស់ថ្លា
បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោក និងសើចជាមួយអ្នក
Reviewed by Star Clips
on
4:42:00 PM
Rating:
