សុភាសិត៖ ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លឺដុះគុល

អ្នកសិក្សារៀនសូត្រដែល ចង់ចេះចង់ដឹង ចង់បាននូវតំរិះវិជ្ជា ចាំបាច់ណាស់ត្រូវមានអ្នកនែនាំ  ដូចជាគ្រូបាអាចារ្យដើម្បីប្រៀនប្រដៅតំរែតំរង់់ផ្លូវ។  ឯការដាំរុក្ខជាតិទាំងឡាយក៏ដូច្នោះដែរ ដើម្បីទទួលបានផ្លែផ្កាត្រូវមើលថែ ស្រោកទឹកដាក់ជី ។  តើសុភាសិតខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច?
"តើអ្នកត្រូវសម្លាប់អាចារ្យដោយរបៀបណាទើបបានទទួលបានចំណេះ?" 
"តើអ្នកពិតជាត្រូវដុះគុលមែនឬដើម្បីបានផ្លែផ្កា?"
ដើម្បីកុំអោយច្រលំដែលយើងបានចាប់អារម្មណ៍លើពាក្យថា "សម្លាប់អាចារ្យ" និង "យកភ្លឺដុះគុល" ទាំងអស់គ្នាហើយ ចឹងយើងត្រូវស្វែងយល់ថាសម្លាប់អាចារ្យដោយ វិធីទើបបាននូវចំណេះដឹង។
អាចារ្យ  គឺអ្នកបង្ហាត់បង្រៀន ប្រៀនប្រដៅ  ហើយការសម្លាប់អាចារ្យនៅទីនេះគឺសម្លាប់នូវភាពអវិជ្ជា ភាពមានៈ  ការប្រកាន់ខ្លួន សំលាប់ពេលវេលា ភាពខ្ជិលច្រអូស សេចក្តីល្ងង់ខ្លៅ  និងការងឿងឆ្ងល់ផ្សេងៗត្រូវសួរដេញដោលពីគ្រូបាអាចារ្យទាំងឡាយ  នោះអោយបានច្បស់លាស់ អោយអស់សេចក្តី  ប៉ុន្តែបើយើងខ្ជិលច្រអូស  មិនចូលចិត្តហ្វឹកហាត់ រៀនសូត្រស្តាប់គ្រូអាចារ្យ  នោះយើងនិងពុំមានចំណេះដឹងនោះៗឡើយ។
ឯពាក្យ ”ចង់បានផ្លែផ្កាយកភ្លើងដុតគល់“ វិញ នោះសំដៅលើ រុក្ខជាតិមួយចំនួន ដូចជាដើមដូង  ប្រសិនបើវាអន់ខ្សោយក្នុងការលូតលាស់ ឬគ្មានផ្លែផ្កានោះ  គឺបណ្តាលមកពីវាឡើងគល់ និងខ្វះជីវជាតិផ្សេងៗ  ដូចនេះយើងគប្បីប្រមូលសំរាម កំទេចស្លឹកឈើស្ថួតៗ  មកដាក់ដុតជុំវិញគល់របស់វា តែមិនដុះច្រើន ឬ យូពេកនោះទេ  កាកសំណល់ពីការដុះគឺជាផេះដែលជាជី សំរាប់ដាក់គ្រប់រុក្ខជាតិ។  ក្រោយពេលដុះហើយត្រូវភ្លៀងធ្លាក់ ឬស្រោចទឹក  ធ្វើអោយដើមដូងនោះមានផ្លែផ្កាវិញជាប្រក្រតី ។
សរុបសេចក្តីមក  ការចង់ចេះចង់ដឹងគឺត្រូវចាប់ផ្តើមពីខិតខំប្រឹកប្រែង  មិនខ្ជិលច្រអូសដោយត្រូវស៊ូ ជំនៈនូវភាពល្ងង់ខ្លៅ  ដូចជាការដាំដើមឈីមួយដែលគឺត្រូវថែរក្សាដាក់ជី  និងការធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ  រហូតដល់ធំបានផ្លែផ្កាទើបអាចជាការទទួលផលរបស់វាបានដូច្នោះដែរ។
សុភាសិត៖ ចង់ចេះអោយសំលាប់អាចារ្យ  ចង់បានផ្លែផ្កាយកភ្លឺដុះគុល
 Reviewed by Star Clips
        on 
        
9:36:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
9:36:00 AM
 
        Rating: 
       Reviewed by Star Clips
        on 
        
9:36:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
9:36:00 AM
 
        Rating: 
 
 
 
 
 
