ខ្ញី និងប្រយោជន៍ចំពោះសុខភាព
ចំពោះអ្នកកើតជំងឺផ្តាសាយៈ នៅពេលអ្នកផ្តាសាយអ្នកគួរប្រើខ្ញីស្រស់ ឬប្រើតែខ្ញី ឬខ្ញីក្រៀម ដែលបុកឲ្យម៉ដ្ឋក៏បាន យកមករោយក្នុងផើងមួយដែលដាក់ទឹកក្តៅរួចជាស្រេច។ បន្ទាប់ពីនោះត្រូវដាក់ទឹកឃ្មុំ២ស្លាបព្រាបាយរួចទើបយកជើងទៅត្រាំឲ្យបាន១៥នាទីទៅកន្លះម៉ោង។
.jpg)
ចំពោះអ្នកដែលមានបញ្ហាដៃ-ជើងៈ អ្នកត្រូវយកខ្ញីស្រស់មកហាន់ឲ្យល្អិត រួចយកវាមកម៉ាស្សានៅលើដើមដៃ គល់ភ្លៅ ចង្កេះ ត្រគាក និងកន្លែងដែលមានសែលឡូៃត៍ច្រើន។ កម្តៅរបស់ខ្ញីជួយធ្វើឲ្យដុំខ្លាញ់រលាយរហូតក្លាយជាខ្លាញ់ដែលរាងកាយអាចបណ្តេញចេញបាន ហើយប្រសិនបើធ្វើបែបនេះជាប្រចាំស្បែករបស់អ្នកនឹងស្រស់ស្អាតអស់បញ្ហាជាក់ជាមិនខាន។
ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះអ្នកគួរយកប្រេងអូលីវ២ស្លាបព្រាបាយមកកម្តៅឲ្យក្តៅរួចច្របាច់យកទឹកខ្ញីស្រស់ៗឲ្យបាន២ស្លាបព្រាបាយលាយជាមួយគ្នា។ អ្នកត្រូវកូរសមាសធាតុផ្សំទាំងពីរនេះឲ្យចូលគ្នារួចយកវាមកម៉ាស្សាលើស្បែកក្បាល។ បន្ទាប់មកអ្នកត្រូវយកកន្សែងពោះគោទៅជ្រលក់ទឹកក្តៅខ្លាំង រួចយកមកគ្របសក់ឲ្យបានមួយម៉ោងទើបកក់សក់តាមធម្មតា។
ជាតិថ្នាំដែលមាននៅក្នុងខ្ញីអាចជួយកម្ចាត់បាក់តេរីនៅលើស្បែកក្បាលធ្វើឲ្យសក់លែងជ្រុះ។ ចំណែកឯប្រេងអូលីវជួយបំប៉នទាំងសក់ និងស្បែកក្បាលឲ្យរឹងមាំ ហើយសក់ដែលដុះឡើងថ្មីនឹងមានសុខភាពល្អស្អាតរលោង៕
ប្រភពពី៖ ពត៏មានសុខភាព
ខ្ញីត្រូវបានគេចាត់ទុកថាជាដើមរុក្ខជាតិ ម៉្យាងជួយព្យាបាលអាការហើមពោះ និង ភើ ។ ខ្ញីជារុក្ខជាតិស្ថិតនៅក្នុងអម្បូរ ជាមួយរុក្ខជាតិ ល្មៀត ក្រវាញ ។ ក្រៅពីបំពេញតួនាទី ជាគ្រឿងទេសបង្កើនរសជាតិដល់ចំណីអាហារ ហើយនោះ វាក៏នៅមានគុណភាពព្យាបាលរោគបានជាច្រើនទៀតផង ។ បច្ចុប្បន្នខ្ញី បង្កើនប្រសិទ្ធភាពខ្លួនវាព្យាបាលរោគផ្តាសាយ និង កាត់បន្ថយចំនួនវីរុស ។
ប្រសិនបើចង់ទទួលទានខ្ញីនៅស្រស់ៗ សូម ចិតជាចំណិតស្តើងៗ រួចយកទៅដាំទឹក ហើយត្រងយកទឹកទុកទទួលទាន ។ ម៉្យាងវិញទៀត អាចជ្រើសរើសប្រភេទទឹកខ្ញីស្រាប់មកទទួលទានក៏បាន តែគួរជ្រើសរើសផលិតផលដែលមាន មាត្រដ្ឋាន មានសញ្ញាធានាត្រឹមត្រូវ មានចំណែកផ្សំពីមើមខ្ញីច្រើនជាងសារជាតិបន្ថែម ។
ចំណែកម្ហូបអាហារវិញ ប្រសិនបើមាន ខ្ញីកាន់តែប្រសើរ ។ បើថ្ងៃណាមួយអ្នកមាន អាការឈឺណែននៅក្នុងដើមទ្រូង ដោយរោគ ផ្តាសាយ អ្នកអាចទំពាមើមខ្ញីស្រស់ ផឹកទឹក តែខ្ញី ឬ ផឹកទឹកដាំពីមើមខ្ញីលាយជាមួយទឹក ឃ្មុំ ១ ស្លាបព្រាបាយ ៕
ខ្ញី និងប្រយោជន៍ចំពោះសុខភាព
Reviewed by Star Clips
on
7:03:00 AM
Rating: