បទល្មើសចាប់រំលោភកើនឡើង ដោយសារស្រីៗ ស្លៀកពាក់សិចស៊ីពេក
Friday, 01 November 2013 17:14 ប្រែសម្រួល៖ Looking TODAY Posted: ID 065
អង់គ្លេស ៖ ប្រភពពីគេហទំព័របរទេសដ៏ល្បីមួយបានឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យការចាប់រំលោភផ្លូវភេទ បានការកើនឡើង។ មូលហេតុគឺដោយសារបច្ចុប្បន្ន ស្រ្តីភាគច្រើន តែងតែ ស្លៀកសម្លៀកបំពាក់សិចស៊ីខ្លាំងពេក ទើបធ្វើឲ្យបុរសល្មោភកាម មិនអាចទប់អារម្មណ៍ ចង់រួមភេទបាន។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Brithish Colombia ចក្រភពអង់គ្លេស បានធ្វើការសិក្សារួមគ្នា ដើម្បីរកវិធីការពារខ្លួន ពីការចាប់រំលោភ ផ្លូវភេទនេះ។ និស្សិតស្រីក្នុងក្រុមម្នាក់ឈ្មោះ Keira Smith Tame បាននិយាយថា «យើងត្រូវតែមាន ការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីគេចផុតពី ការចាប់រំលោភផ្លូវភេទនេះ បើទុកឲ្យច្បាប់ជាអ្នកការពារនោះ វាមិនអាចទាន់ពេលវេលានោះទេ»។
យោងតាមរបាយការណ៍មួយចំនួន ដែលពាក់ព័ន្ធទៅនឹង ការចាប់រំលោភផ្លូវភេទ បានចាត់ទុក ការស្លៀកសម្លៀកបំពាក់ខ្លី និងសិចស៊ី ជាមូលហេតុដែលបណ្តាលឲ្យ ការចាប់រំលោភផ្លូវភេទ មានការកើនឡើង។
មូលហេតុដែលបណ្តាលឲ្យក្រុមនិស្សិត នៅក្នុងសាកលវិទ្យាល័យ Brithish Colombia ធ្វើការសហការណ៍គ្នា ការពារខ្លួនពីការចាប់រំលោភផ្លូវភេទនេះ គឺក្រោយពីមានក្រុមនិស្សិតស្រី នៅក្នុងសាកលវិទ្យាល័យនេះ ត្រូវបានគេចាប់រំលោភ នៅបរិវេទសួនច្បារ សាកលវិទ្យាល័យ ដល់ទៅ ៥ករណី បើគិតចាប់ពីខែមេសា រហូតដល់ខែតុលានេះ៕
http://lookingtoday.com/index.php/entertainment-general-news/24080-2013-11-01-10-17-11.html
បទល្មើសចាប់រំលោភកើនឡើង ដោយសារស្រីៗ ស្លៀកពាក់សិចស៊ីពេក
Reviewed by Star Clips
on
6:20:00 AM
Rating:
