ទឹកទន្លេ ៤ មុខ
ទឹកទន្លេ ៤ មុខ
ទឹកទន្លេ៤មុខ ហូរសម្រុកបំពេញសមុទ្រ សាគរ ក៏ពុំចេះពេញ ពុំចេះស្កប់ យ៉ាងណាមិញ៖
        ១-កខ លូន រមេញប្រដេញលើខ្សែទឹក រមែងរលឹកដល់ដូនតា ម៉ែឪ បងប្អូន កូនចៅ ផៅពូជពង្ស ដោយស្រយង់ស្រយុតរន្ធត់ចិត្ត ព្រោះនឹកអាណិត អានាថ ដល់ញាតិសន្តាន ព្រៀងលាន ដែលពុំបានសុខ ទឹកមុខដ៏ក្រៀមក្រំ...!
         ២-ព្រលឹងខ្មែរនៅតែប្រលោមលោមសម្តីលៃសម្តែងជាល្បែងប្រឡែងពាក្យ។
          ៣-ពំនោលឪពុក នៅតែរាយទំនុក ដែលពុកបានធ្វើខុសឆ្គងនឹងគន្លងធម៌ ថែរក្សា និងការពារ ជាតិ។
          ៤-អប្សរាអង្គរវត្ត នៅតែពត់ពែន បត់បែន រេរាំ ទន្ទែទន្ទាំ បាចផ្កាជូនពរស្វាគមន៍ដល់ខេមរា ព្រមទាំងជននានា ទូទាំងសាកលលោក។
          ៥-ក្រមុំទាំងគូ នៅតែបង្ហូរទឹកភ្នែក យំយែកថ្លែងទុក្ខរបស់ខ្លួន និងរបស់គូសង្សារ។
          ៦-នឹកស្រុក នៅតែសំកុកសំកាំង ដោយភាន់ភាំង ភ្លេចភ្លាំងទាំងស្មារតី...
          ៧-សួស្តីឆ្នាំពពែ! នៅតែដង្ហោយ បោយដៃហៅសេះដែលចេះតែទៅ!..
          ទឹកទន្លេ៤មុខ រាយទំនុកនៅក្នុងកំណាព្យ ដែលបានសាបព្រោះ បណ្តុះគំនិត លន្លងលន្លោច ស្រងេះស្រងោច អណ្តែងអណ្តូង រវើរវាយ បកស្រាយ ដោយ កវី អ៊ីវ ហួត និងទូច គិមសួគ៌ដែលសូមលន់តួនូវកំហុសដែលឆ្គាំឆ្គងនិងគន្លងអក្សរសិល្ប៍ខ្លាចក្រែងលោមានរអិលនូវមន្ទិលសៅហ្មង ព្រោះត្បិតតែបំណងចង់បង្អួតអក្ខរ កខដែលបានបង្កបង្កើតនូវកំណើតភាសាជាតិខ្មែរ ជាហូរហែលុះត្រាតែបានថ្កើងថ្កាន។
ទឹកទន្លេ៤មុខ ទំព័រ ២ ដោយកវី អ៊ីវ ហួត និង ទូច គិមសួគ៌
ទឹកទន្លេ ៤ មុខ
 Reviewed by Star Clips
        on 
        
7:07:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
7:07:00 AM
 
        Rating: 
       Reviewed by Star Clips
        on 
        
7:07:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
7:07:00 AM
 
        Rating: 
 

 
 
 
 
