ឈប់រៀនត្រឹមអនុវិទ្យាល័យ លក់ខ្លួនព្រោះត្រូវការរបស់ទាន់សម័យ
ឈប់រៀនត្រឹមអនុវិទ្យាល័យ លក់ខ្លួនព្រោះត្រូវការរបស់ទាន់សម័យ
ការប្រើប្រាស់សម្ភារៈទំនើបៗដូចជាសំលៀកបំពាក់ និងទូរសព្ទជាដើម គឺជាការចង់បានរបស់យុវវ័យសម័យបច្ចុប្បន្ន។ ពេលខ្លះដើម្បីបានរបស់ទាំងនោះ នារីខ្លះដល់ថ្នាក់ហ៊ានប្រព្រឹត្តអំពើ ដែលសង្គមមិនទទួលស្គាល់។ យ៉ាងណាមិញ ដោយសារបញ្ហានេះនារីសិង្ហបុរីម្នាក់ បានសម្រេចចិត្តលក់ខ្លួន ដើម្បីបំពេញតាមតម្រូវការ។
ក្នុងបទសម្ភាសន៍ជាមួយកាសែតស្រុកមួយ ជេន នី បានឱ្យដឹងថា មកដល់ពេលនេះនាងធ្វើជាស្រីរកស៊ីអស់៦ខែហើយ បន្ទាប់ពីឈប់រៀន។ ដោយសារតែម្ដាយ ជាអ្នកអនាម័យនាងថា ម្ដាយមិនអាចផ្ដល់លុយឱ្យនាងចាយ ទិញខោអាវ និងរបស់ប្រើប្រាស់ល្អៗបានឡើយ។ ហេតុនេះនាងក៏សម្រេចធ្វើការងារនេះតែម្ដង។
“ខ្ញុំធ្វើការនេះ ព្រោះស្រួលរកលុយ។ ខ្ញុំមិនផ្ដោតធ្ងន់លើការរួមភេទទេ ព្រោះវាជាការងារ ខ្ញុំទទួលភ្ញៀវ១នាក់ឬ២នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយក្នុង១នាក់ខ្ញុំ Charge ២០០ដុល្លារអាមេរិក”។ នាងបញ្ជាក់។
ទោះបីជាយ៉ាងណា នារីមិនទាន់គ្រប់អាយុ ១៨ឆ្នាំរូបនេះ មិនបានប្រាប់ឱ្យម្ដាយឪពុកនាងដឹងរឿងនេះឡើយ។ បន្ថែមលើនេះ ជេន នី ត្រូវគេកំណត់អត្តសញ្ញាណបានថា ជាកូនសិស្សអនុវិទ្យាល័យមួយនៅសិង្ហបុរី ប៉ុន្តែនាងបានបោះបង់ការសិក្សាហើយ។
ឈប់រៀនត្រឹមអនុវិទ្យាល័យ លក់ខ្លួនព្រោះត្រូវការរបស់ទាន់សម័យ
Reviewed by Star Clips
on
4:32:00 AM
Rating:
