ពាក្យម៉ែ១ម៉ាត់
ពាក្យម៉ែ១ម៉ាត់ ប្រសើរពេកកា្តត់ ពេញដោយក្តីល្អ
ប្រជុំដោយគុណ វិសុទ្ធិបវរ មនុស្សពេញនគរ
ល្អមិនស្មើម៉្មែ។
ពាក្យម៉ែ១ម៉ាត់ ពេលកូនឈឺថា្កត់ តែងស្រែកហៅម៉ែ
ឮពាក្យម៉ែភា្លម កូនបានល្ហើល្ហែ ឪម៉ែហើយម៉ែ
ម៉ែល្អឥតបី។
ពាក្យម៉ែ១ម៉ាត់ លួងកូនឱ្យបាត់ ក្តីសោករីងរៃ
បាត់ភ័យលែងពួ្រយ ស្រាយហឫទ័យ ពាក្យម៉ែមានន័យ
កាត់ថ្លៃពុំបាន។
ពាក្យម៉ែ១ម៉ាត់ អាចបង់កំចាត់ ទុក្ខសោកសាមាន្យ
ញ៉ាំងកូនត្រេកអរ រស់ដោយសាន្តត្រាណ ពាក្យម៉ែប្រៀបបាន
ទិព្វមន្តថា្លថ្លៃ ។
ពាក្យម៉ែ១ម៉ាត់ កូនតែងច្រវ៉ាត់ ហៅឥតជិនណាយ
កូនរស់បានរៀន ដោយសារគុណម្តាយ លះបង់ចិត្តកាយ
ដើម្បីបុត្រភ្ងា។
ពាក្យម៉ែ១ម៉ាត់ ឱ្យកូនធំធាត់ មានបុត្រភរិយា
ល្បីល្បាញកេរ្តិ៍ឈ្មោះ យសស័កទ្រព្យា ព្រោះម៉ែគំពារ
ជួយកូនរាល់នថង។
ពាក្យម៉ែ១ម៉ាត់ ហៅពេលកូនព្រាត់ ប្រាសឆ្ងាយទីទៃ
កូនតែងរលឹក យំនឹករាល់ថ្ងៃ រស់ក្បែរមា្តយថ្លៃ
ផុតទុក្ខគ្រាំគ្រា។
ពាក្យម៉ែ១ម៉ាត់ អាចចូលផ្តាចកាត់ រាល់បុត្របញ្ហ
ទោះមានឧបស័គ្គ ធំធេងយ៉ាងណា ម៉ែប្តូរសង្ខារ
ដើម្បីរូបកូន។
ពាក្យម៉ែ១ម៉ាត់ ពិរោះពេកកា្តត់ មិនចេះស្រពោន
ម៉ែតែងខ្វល់ខ្លាយ យិតយើងសណ្តូន មិនឲ្យរូបកូន
ធ្លាក់ក្នុងអវចី។
ពាក្យម៉ែ១ម៉ាត់ ជាកម្លាំងចិត្ត សែនមានតម្លៃ
ជួយកូនសម្រេច សព្វកិច្ចការអ្វី ពាក្យម៉ែឲ្យជ័យ
ស័ក្តសិទ្ធិឧត្តម។
ពាក្យម៉ែ១ម៉ាត់ ល្បួងកូនឱ្យបាត់ ពីការទួញយំ
ម៉ែអប់រំកូន ពីតូចដល់ធំ ឪគុណម្តាយខ្ញុំ
ធ្ងន់លើសប្រឹថពី ៕
ពាក្យម៉ែ១ម៉ាត់
 Reviewed by Star Clips
        on 
        
4:12:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
4:12:00 AM
 
        Rating: 
       Reviewed by Star Clips
        on 
        
4:12:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
4:12:00 AM
 
        Rating: 
 

 
 
 
 
