កូនមាសឪពុក
កូនមាសឪពុក...កាលកូននៅតូចកូនខឹងអាងយំ ឥលូវកូនធំកុំប្រើហឹង្សា ត្បិតមនុស្សសព្វថ្ងៃច្រើន ខ្វះមេត្តាកូននៅទីណាប្រយ័ត្ថសំដី។ ឯកូនស្រីម៉ែ កុំធ្វើមាយា ត្បិតប្រុសច្រើនគ្នា ឆាប់មើលងាយស្រី រូបកូននៅក្មែង មិនខ្វះទេប្តី ត្បិតមនុស្សប្រុសស្រី ពិមានគូរព្រេង។
ឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយ។ កូនប្រុសមាសឪពុក បើកូនចូលចិត្តរបស់ដែលមិនល្អ គឺសេពគប់មនុស្សមិនល្អ គិតមិនល្អ និយាយមិនល្អ ធ្វើមិនល្អ និងទៅកាន់ស្ថានទីដែលមិនល្អហើយ កូនក៏ប្រៀបដូចជា សត្វរុយអីចឹងឯង។ បើកូនគិតល្អនិយាយល្អ ធ្វើល្អ សេពគប់មិត្តល្អ នឹងទៅកាន់ស្ថានទីដែលល្អៗ កូនក៏ប្រាកដជា ឃ្មុំដោយពិត។ បើកូនប្រុសជា ឃ្មុំ កូនរមែងបានជួបជាមួយនឹងផ្កា តែបើកូនជារុយវិញ កូននឹងរមែងបានជួបតែជាមួយនឹងរបស់ដែលស្អុយរលួយ។
ឆ្នៃខ្លួនឯង អោយមានតម្លៃទើប អ្នកដ៏ទៃគេត្រូវការ....
ប៊ុត សាវង្ស
កូនមាសឪពុក
Reviewed by Star Clips
on
10:15:00 AM
Rating: