ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក
ជីវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ និងមានភាពប្រថុយប្រថានហើយក៏មិនអាចស្មានបានថា ខ្លួនអាចមានជីវិតបានប៉ុន្មានខែទៀត ប៉ុន្មានឆ្នាំទៀតឡើយ ហេតុដូចនេះហើយវាបានធ្វើអោយមានសំនួរជា ច្រើនជុំវិញពាក្យថាជីវិតនេះ។
តើជីវិតមានន័យដូចម្តិច? (What is the meaning of the live?)  មានការបកស្រាយជាច្រើន ហើយក៏មានភាពស្មុកស្មាយច្រើនផងដែរ 
ចំពោះអត្ថន័យនៃពាក្យថាជីវិតនេះ ដូចជាថា ៖ - ជីវិត ជាការតស៊ូ ព្រោះពួកគេកំពុងជួប វិបត្តិអ្វីមួយ ត្រូវពុះពារឆ្លងកាត់ ឧទាហរ វិបត្តិសិទ្ធិ, វិបត្តិសេរីភាព, វិបត្តិស្នេហា, វិបត្តិជីវភាព, វិបត្តិសិក្សា, ... - ជីវិត ជាសុភមង្គល ព្រោះពួកគេ បានប្រទះអ្វីមួយ ជាទីពេញចិត្ត របស់ពួកគេ........... - ជីវិត ជាការដណ្តើមគ្នារស់ ព្រោះពួកគេកំពុងជួប វិបត្តិជិវិត ឧទាហរ ពួកគេកំពុងបានត្រូវហ៊ុំព័ទ្ធ ដោយពួកបច្ចាមិត្ត នៅសមរភូមិសង្គ្រាម, ... - ជីវិត ជាការការពារកសាងប្រទេស ព្រោះប្រទេសពួកគេ កំពុងត្រូវបរទេសឈ្លានពាន - ជីវិត ជាការលាងបាប ព្រោះពួកគេ ជឿហួសហេតុ លើសាសនា - ជីវិត ជាកម្មពីអតីតជាតិ ព្រោះតែពួកគេ ជឿជ្រុល លើសាសនា ប៉ុន្តែពួកគេភ្លេចថា ពួកគេកំពុងរស់ លើផែនដី - ជីវិតពិតជាចន្លោះ ពីពេលកើត ដល់ ពេលស្លាប់ - ជិវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ ជាដើម ។ល។
តែយ៉ាងណាការមានជិវិតគឺរឿងប្រសើរខ្លាំង  ហើយក៏មិនមានអ្វីអាចកាត់ថ្លៃបាន ព្រោះជិវិតត្រូវមានអ្វីផ្សែងៗជាច្រើន  ដែលត្រូវធ្វើ ទាំងសំរាប់ខ្លួនឯង សំរាប់ក្រុមគ្រួសារ និងសំរាប់សង្គមជាតិ  ព្រមទាំងសំរាប់ពិភពលោកទាំងមួល។  មានមនុស្សមួយចំនួនហានប្រលៃជិវិតខ្លួនព្រោះតែរឿងតូចតាច ព្រោះតែស្នេហា  ព្រោះតែបញ្ហាខ្លូនមិនល្អដូចអ្នកដ៏ទៃ ទាំងអស់នេះគឺជារឿង  ដែលមិនអាចទទួលយកបាននិងអ្វីដែលខ្លួនមានជីវិតរស់នៅ ។
ព្រោះជីវិត ត្រូវការ ៖ តំលៃជាគុណសម្បត្តិ  ដែលជីវិតនោះមាន, តំលៃជាគុណសម្បត្តិ នោះ ខ្ពស់ទាប អាស្រ័យ  លើជីវិតនោះហើយមិនប្រាកដថា ជិវិតអ្នកមានទ្រព្យ មានតំលៃជាគុណសម្បត្តិ  ខ្ពស់ជាង ជីវិតអ្នកក្រទ្រព្យនោះទេ ឧទាហរ៖ តំលៃ នៃសត្វសេក គឺ  ត្រង់ចេះនិយាយត្រាប់ សំលេងមនុស្ស, តំលៃ នៃសត្វស្វា គឺចេះធាក់កង់ លេងសៀក,  តំលៃ នៃសត្វឆ្កែ គឺចេះរាវរកមីន ជាដើម…។
ចុះទំរាំកើតមកជាតិជាមនុស្សដែលមានជីវិតហើងក៏ត្រូវស្វែងរកនូវឧត្តមភាពអោយខ្លួនឯងដែរ។ ទាំងអស់នេះហើយបានជាមនុស្សត្រូវមានគំរោងការណ៏សំរាប់ជីវិតខ្លួនឯង  ប្រសិនបើជិវិតមានគំរោងវាប្រសើរជិវិតដើរលើផ្លូវដែលស្មានៗ ដូចជាអ្នកងងឹត។  ជិវិតដូចជាការថែសួន ឧទ្យានមួយដែលបានវិចិត្ររចនា មានបុផ្ផាស្រស់ត្រកាល  មានរបៀបរយ មានផ្កាចំរុះពណ៌ ភាពស្រស់ស្អាតទាំងនេះមានទៅបានគឺស្រាយ  នឹងអ្នកថែសួននោះចេះរៀបចំ ព្រោះគេជឿរជាក់ថា  បើគេដំាធ្វើមួយនៅក្នុងសួនឧទ្យាននោះ គេនឹងទទូលបាន
ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក
![]() Reviewed by Star Clips
        on 
        
10:46:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
10:46:00 AM
 
        Rating: 
       

 
 
 
 
