បុណ្យវិសាខបូជា
ថ្ងៃ១៥កើតខែពិសាខ ជាថ្ងៃមួយដែលពុទ្ធសាសនិកជនតែងដឹងគ្រប់គ្នាថា ជា «ថ្ងៃវិសាខបូជា»។ ថ្ងៃនេះពុទ្ធបរិស័ទក្នុងសាសនមណ្ឌលទាំងអស់ តែងនិយមនាំគ្នាធ្វើរាល់ៗឆ្នាំ ពុំដែលខានឆ្នាំ ណា មួយឡើយ, ឲ្យតែដល់ថ្ងៃ១៥កើត ពេញ បូណ៌មីខែវិសាខហើយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ក៏នាំគ្នាទៅកាន់ទីវត្ត អារាមរៀងៗខ្លួន មានទាំងផ្កាភ្ញី ប្រទីបជ្វាលា ទៀន ធូបជាដើម យកទៅបូជាចំពោះព្រស្តូបជាទីបញ្ចុះព្រះសារីរិកធាតុ និងឧទ្ទិសិកចេតិយ គឺព្រះពុទ្ធបដិមា ដែលប្រតិស្ឋានទុកជាគ្រឿងសំគាល់ក្នុងអារាមផ្សេងៗ ឧទ្ទិសថ្វាយចំពោះព្រះ សម្មាសម្ពុទ្ធដែលបរិនិព្វានទៅជាយូរអង្វែងហើយ ប្រជុំគ្នាស្តាប់ព្រះសង្ឃសូត្រ ស្វាធ្យាយ និងស្តាប់ព្រះធម៌ទេសនា។
ការធ្វើវិសាខបូជានេះ ដើម្បីរំលឹកដល់កាលដែល ព្រះអង្គទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹងនូវសព្វញ្ញូពុទ្ធ និងទ្រង់បរិនិព្វាន។
ការធ្វើវិសាខបូជា សំដៅចំពោះនក្ខត្តសម័យទាំង៣កាលនេះឯង។
ការធ្វើវិសាខបូជានេះ ដើម្បីរំលឹកដល់កាលដែល ព្រះអង្គទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹងនូវសព្វញ្ញូពុទ្ធ និងទ្រង់បរិនិព្វាន។
ការធ្វើវិសាខបូជា សំដៅចំពោះនក្ខត្តសម័យទាំង៣កាលនេះឯង។
- ព្រះអង្គទ្រង់ប្រសូតិនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច, វេលាជិតថ្ងៃត្រង់។
- ត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មីខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ, មុន ព.ស ៤៥ ឆ្នាំ, ព្រះជន្មាយុ ៣៥ ឆ្នាំ។
- បរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូណ៌មីខែវិសាខ ឆ្នាំម្សាញ់ វេលាបែកបច្ចូសសម័យមុន ព.ស ១ ឆ្នាំ ព្រះជន្មាយុ ៨០ ឆ្នាំ។
បុណ្យវិសាខបូជា
Reviewed by Star Clips
on
4:34:00 AM
Rating:
